សារនាយក

    ស្វាគមន៏ដល់មាតាបិតា អាណាព្យាបាល  និងសិស្សានុសិស្ស ដែលបានសំរេចចិត្តជ្រើសរើសយក សាលាអន្តរជាតិ អាយ អ៊ី អ៊ែល ជាគ្រឹះស្ថានអប់រំដែលអភិវឌ្ឍន៏ឥតឈប់ឈរនូវគុណភាពអប់រំ។ ការសំរេចចិត្តរបស់លោកអ្នកជាការ សំរេចចិត្តប្រកបដោយការលើកទឹកចិត្ត និងមានខ្លឹមសារទូលំទូលាយ។

   សាលាអន្តរជាតិ អាយ អ៊ី អ៊ែល ផ្តល់នូវកម្មវិធីសិក្សាដែលរួមបញ្ចូល កម្មវិធីសិក្សាចំណេះទូទៅខ្មែរ ភាសាអង់គ្លេស ភាសាចិន និងកម្មវិធីវិទ្យាសាស្ត្រកុំព្យូទ័រក្នុងកម្មវិធីសិក្សាពេញមួយថ្ងៃចាប់ពីបឋមសិក្សាថ្នាក់ទី១ ដល់ទី៦ និងមធ្យម សិក្សា ថ្នាក់ទី៧ដល់១២។ ដោយឡែកកម្មវិធីសិក្សាភាសាអង់គ្លេសពីមត្តេយ្យ និងថ្នាក់កំរិត១ ដល់កំរិត១២សំរាប់កុមារ និងភាសា អង់គ្លេសគ្រប់កំរិតសំរាប់មនុស្សធំ។ ការសិក្សារបស់បុត្រធីតាលោកអ្នក នៅសាលាអន្តរជាតិអាយ អ៊ី អ៊ែល ជាការសិក្សា ដែលមានស្តង់ដាអប់រំខ្ពស់ប្រកបដោយគុណភាព និងសេចក្តីថ្លែថ្នូរ ដែលជាឧត្តមភាពនៃគ្រឹះស្ថាន អប់រំដែល មានមូលដ្ឋាន រឹងមាំនិងមានគោលដៅជាក់លាក់។ សិស្សានុសិស្ស មិនគ្រាន់តែសិក្សាតាមសៀវភៅ ដែលកំណត់ដោយកម្មវិធីសិក្សា ប៉ុណ្ណោះទេ សាលាអន្តរជាតិ អាយ អ៊ី អ៊ែល ផ្តល់តំលៃទៅលើការ បង្កើតចំណេះដឹងថ្មីៗតាមរយៈការសិក្សាស្រាវ ជ្រាវនៅបណ្ណាល័យ តាមប្រព័ន្ធ អ៊ិនធឺណែត ការពិសោធន៍ និងការអនុវត្តន៍ក្នុងសង្គមជាក់ស្តែង។ យើងប្តេជ្ញាចិត្តផ្តល់ជូន នូវកម្មវិធីសិក្សាដែលសមស្រប នឹងតំរូវការនៃសង្គម បច្ចុប្បន្ន និងកម្មវិធីសិក្សាជាលក្ខណៈអន្តរជាតិ។ កម្មវិធីសិក្សាត្រូវបាន ត្រួតពិនិត្យនិងទទួល ស្គាល់ដោយ ក្រសួងអប់រំយុវជននិងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានទទួលស្គាល់ដោយ ប្រព័ន្ធអប់រំអន្តរ ជាតិ។ ការបណ្តុះ​ បណ្តាល និងការអភិវឌ្ឍន៏មនុស្សជំនាន់ក្រោយអោយក្លាយជាបញ្ញាវ័ន្ត ជាអ្នកដឹកនាំ និងជាអ្នក មានវិជ្ជាជីវៈ នៅក្នុងមុខងារនាពេលអនាគត។ បរិស្ថានអប់រំ ត្រូវបានរៀបចំឡើងក្នុងបរិយាកាសសប្បាយរីករាយ ក្នុងការសិក្សា មាន សិល្បះ វប្បធម៌ កីឡា គេហកិច្ច ទស្សនកិច្ចសិក្សា៘  ការលើកទឹកចិត្តសិស្សឱ្យមានឱកាស បង្ហាញពីសមត្ថភាព និងទេព​ កោសល្យរបស់ខ្លួន។គ្រូបង្រៀនដែលប្រកបដោយវិជ្ជាជីវៈ មានជំនាញព្រមទាំង បុគ្គលិក ដែលប្រកបដោយការ ប្តេជ្ញាចិត្តខ្ពស់និងធ្វើឱ្យប្រាកដថា សិស្សានុសិស្សទាំងអស់មានវិន័យ និងសិក្សា ប្រកបដោយ ប្រសិទ្ធិភាពនៅសាលា អន្តរជាតិ អាយ អ៊ី អ៊ែល។

   សាលាអន្តរជាតិ អាយ អ៊ី​ អ៊ែលគឺជាមូលដ្ឋានគ្រឹះនៃចំណេះដឹងសំរាប់អនាគតសិស្សានុសិស្ស ក្នុងការបន្តការសិក្សា នៅមហាវិទ្យាល័យទាំងក្នុងប្រទេស និងក្រៅប្រទេស។ សិស្សមានមូលដ្ឋាន ចំណេះដឹង និងសមត្ថភាព បន្តការសិក្សានៅក្រៅ ប្រទេសបានបន្ទាប់ពីបញ្ចប់ការសិក្សានៅសាលាភ្លាម។ ជ្រើសរើស យកសាលាអន្តរជាតិ អាយ អ៊ី អ៊ែល ដើម្បីកំណត់នូវអនាគតចំណេះដឹង សីលធម៌ និង គុណធម៌ជាមួយនឹងការដោះស្រាយនូវក្តីកង្វល់និងការរវល់មមាញឹកក្នុងការជូនបុត្រធីតាទៅសិក្សាច្រើនសាលាក្នុងថ្ងៃតែមួយ។

             ខ្ញុំសូមស្វាគមន៏និងអបអរសាទរចំពោះការជឿជាក់ និងការសំរេចចិត្តរបស់លោកអ្នក ក្នុងការជ្រើសរើសយកសាលាអន្តរជាតិ អាយ អ៊ី អ៊ែល និងសូមជូនពរទាំងអស់គ្នាទទួលបានជោគជ័យ។

 ​         សាស្ត្រាចារ្យ ទិន សេង

នាយក សាលាអន្តរជាតិអាយ អ៊ី អ៊ែល