Employment

ដំណឹងជ្រើសរើសបុគ្គលិក

           សាលាអន្តរជាតិ អាយ អ៊ី អ៊ែល ជាគ្រឹះស្ថានអប់រំ ដែលមាគោលដៅជាក់លាក់ក្នុងការអប់រំ បណ្តុះបណ្តាល សិស្សេអោយសំរេចបាន នូវសសរស្តម្ភទាំងបួននៃគោលការណ៍អប់រំជាតិ។ ដោយសារមានទំនុកចិត្ត ពីអ្នកសិក្សា មាតា បិតា និងអាណាព្យាបាលសិស្សានុសិស្សពី គ្រប់មជ្ឈដ្ឋានជាហេតុធ្វើអោយសិស្សមានការកើនឡើងឥតឈប់ឈរ ។

        ដូច្នេះដើម្បីបំពេញតាមតំរូវការ នៃការកើនឡើងរបស់សិស្ស សាលាអន្តរជាតិ អាយ អ៊ី អ៊ែល ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖

 

        ១. គ្រូមតេយ្យចំនួនច្រើននាក់
       
   ២. គ្រូបឋមសិក្សាពីថ្នាក់ទី១-៦ ចំនួនច្រើននាក់

           ៣. គ្រូមធ្យមសិក្សាបឋមភូមិថ្នាក់ទី៧-៩ គ្រប់មុខវិជ្ជាចំនួនច្រើននាក់

            ៤. គ្រូមធ្យមសិក្សាទុតិយភូមិថ្នាក់ទី ១០-១២ គ្រប់មុខវិជ្ជាចំនួនច្រើននាក់

            ៥.​ គ្រូភាសាចិនដែលអាចបង្រៀនគ្រប់កំរិតជាច្រើននាក់

 

** លក្ខខណ្ឌជ្រើសរើសៈ

           ១. ត្រូវមានសញ្ញាបត្រគរុកោសល្យ

           ២. ត្រូវមានបទពិសោធន៍ក្នុងការបង្រៀនសិស្សយ៉ាងតិច ២ឆ្នាំលើមុខវិជ្ជាឯកទេសរបស់ខ្លួន

           ៣. ត្រូវមានមនសិការការងារ និងចូលរួមរាល់សកម្មភាពរបស់សាលាតម្រូវ

           ៤. ត្រូវមានអាយុចាប់ពី ២២ឆ្នាំឡើងទៅ

 

@ ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០០៩ ។

 

*** ព័ត៌មានលំអិតសូមទាក់ទងមកកាន់សាលាអន្តរជាតិ អាយ អ៊ី អ៊ែលតាមអាសយដា្ឋនខាង ក្រោម៖

អគារលេខ B០៣-B១១ ផ្លូវលេខ ៧០ សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។

           ទូរស័ព្ទលេខៈ ០២៣ ៤២ ៧៨ ៧៨ (០១៧)៩៩៩ ៥៥៩ (០១២/០១៦)៨០៧ ៨០៣,

            Fax:០២៣ ៩៩ ១១ ៧១ អ៊ីម៉ែល: info@iel.edu.kh